Sunday, May 6, 2012

ប្រកួតប្រដាល់វគ្គ​​​ជម្រុះ​​វិល​ជុំ​ពូល​​Aដណ្តើម​​ជើង​ឯក​​ប្រាក់​​10លានពីក្រុមហ៊ុនស្រាផែនដី​

ថ្ងៃសុក្រ ទី៤ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៧:២២

[កីឡាករ អ៊ឹង បូរិន (ឆ្វេង) និងកីឡាករ ហ៊ឹម សារ៉ាន់

[កីឡាករ អ៊ឹង បូរិន (ឆ្វេង) និងកីឡាករ ហ៊ឹម សារ៉ាន់




រាជ​ធានី​ភ្នំពេញ​​ ៖ អ៊ឹង​ បូរិន មក​ពី​ក្លឹប​​គជ​​សា​រកីឡា និង​ហឹុម សារ៉ាន់ មក​ពី​ក្លឹប​​​ក្រសួង​​ការពារ​ជាតិ​​​ ដែល​​ជួបគ្នា​​នៅ​លើ​សង្វៀន​ស្ថានីយ​​ទូរទស្សន៍​​ CTN​​​ នា​​ថ្ងៃ​​សៅរ ទី​​៥ ឧសភា នេះ​​ នៅក្នុងព្រឹត្តិ​ការណ៍​​​នៃ​ការប្រកួត​​​ប្រដាល់​​វគ្គ​​ជម្រុះ​វិល​ជុំ​​ ពូល​ ​A ជុំ​ទី​​​៥ ដើម្បី​ឈាន​​ទៅ​ដណ្តើម​​តំណែង​​ម្ចាស់​ខ្សែ​​ក្រវាត់​ជើង​​ឯក​​១០​លាន​រៀល​ របស់​​ស្រា​ផែន​ដី​ ក្នុង​ប្រភេទ​​ទម្ងន់​​​៦៥​គីឡូក្រាម​​ ។
ថ្វី​បើ​​គេទាំង​​២នាក់​​​ ទើប​តែ​បាន​ឆ្លង​កាត់​​ការ​ប្រកួត​​ចំនួន​​២លើក​ម្នាក់​​ក្តី​ ប៉ុន្តែ​​​ចំពោះ​លទ្ធផល​​វិញ​​​ គឺ​​សុទ្ធ​តែ​​​​ទទួល​​​បរាជ័យ​​ទាំង​​២លើក​​រួច​​មក​ហើយ​​ដូច​គ្នា ។ ចំណែក​​ឯកា​​រ​​ជួប​គ្នា​លើ​ក​នេះ​​ គេអាច​​ដឹង​បាន​យ៉ា​ង​ច្បាស់​​ថា​ មាន​ម្ខាង​​ជា​អ្នក​ចាញ់​​ពិ​ត​ប្រាកដ​​ ប៉ុន្តែ​​ជ័យ​ជម្នះ​​នេះ​មិន​​អាច​ស្រោច​ស្រង់​​ស្ថានភាព​អាក្រក់​​របស់​គេ​ ​ឱ្យ​មាន​ភាព​ល្អ​​ប្រសើរ​​វិញ​បាន​ឡើយ ព្រោះ​​បន្ទាប់​ពី​​ជួប​គ្នា​​លើក​នេះ​ទៅ ​គឺ​គេ​​នៅ​សល់​​តែ​​២​ប្រកួត​​​ម្នាក់​​​ទៀត​ប៉ុណ្ណោះ​​ នឹង​ត្រូវ​​បញ្ចប់​​ហើយ​វគ្គ​ប្រកួត​​ជម្រុះ​ក្នុង​​ពូល​នោះ ។
ឡុង សុភី មក​ពីក្លឹប​​សាល​វ័ន្ត​កីឡា ជួប​​នន់ ជំនិត មក​ពីក្លឹ​ប​ស៊ីម៉ាក់ ។ រវាង​គូ​នេះ​​មិនដូច​​គ្នា​​ទេ សុភី​​ ប្រកួត​​បាន​​៣លើក​​ ឈ្នះ​​ទាំង​៣លើក​​ជាប់​គ្នា​​ មាន​​៩ពិន្ទុ​​នៅក្នុង​ដៃ​រួច​​ហើយ ។ ចំណែក​​ឯ​ ជំនិត វិញ​​​ប្រកួត​​បាន​៣លើក​​ដូច​គ្នា​​ ប៉ុន្តែ​​របូត​​អស់​​មួយ​​លើក​ទៅវិញ​​ ទើប​តែ​រក​បាន​​៦ពិន្ទុ​​ប៉ុណ្ណោះ​ លើក​​នេះ​​គេត្រូវ​​ការ​ឈ្នះ​​ច្រើ​ន​ជាង​​ ដើម្បី​រក​​ឱ្យ​បាន​៣ពិន្ទុ​​បន្ថែម​​​ទៀត ។ យ៉ាង​​ណា​ក៏ដោយ​​​​ល្បិច​ប្រយុទ្ធ​​​នៅលើ​សង្វៀន​​​របស់​ ជំនិត មិន​សូវ​​ល្អ​​​ ដូច​ សុភី ឡើយ បូករួម​​ទាំង​ស្នៀត​​កែង​​និ​ងជង្គង់​​​ផង​ ។
នៅ​​ក្នុង​ពូល A ​​​ ដែល​មាន​ ឡុង​ សុភី, នន់ ជំនិត, ពុទ្ធ​ ឆាយ​​រិទ្ធី​, អឹុង បូរិន និង​ ហ៊ឹម សារ៉ាន់ នោះ​ មាន​តែ​​​ សុភី​​ ម្នាក់​​ទេ​ដែល​​​មាន​ពិន្ទុ​​​នាំ​មុខ​​គេ​ដាច់​​ ចំណែក​​​ នន់ ជំនិត និង​ពុទ្ធ​ ឆាយ​រិទ្ធី​ កំពុង​តែ​​មាន​៦ពិន្ទុ​​ម្នាក់​​ដូច​គ្នា​ ស្ថិត​​នៅលេខ​​រៀង​ទី​​២ នៃ​តារាង​​បណ្តោះ​អាសន្ន​​​ ។
រីឯគូ​ប្រកួត​មិត្ត​ភាព​​ នៅក្នុង​សប្តាហ៍​​នេះ​ដែរ​ផាន់​ សុវណ្ណ​ មក​ពីក្លឹប​​មិត្ត​ប៉ូលិស​​ជួប​​ វង្ស គង់​រាជ មក​ពីក្លឹប​​​បុរី​​នាគរាជ ។ ស៊ូ វណ្ណៈ​ មក​ពីក្លឹប​​​ឃ្លាំង មឿងកីឡា ជួប​​ ហាក់​ ចាន់​ធី​​ មក​ពីក្លឹប​​រ៉ា​ហាប់​ស្វាយ​ប៉ាក ៕​    

No comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews