Sunday, May 6, 2012

ភ្នំពេញ​ក្រោន​បំបាក់​​ក្រុម​​ភ្ញៀវ​Yeedzinរបស់​​ប្រទេសប៊ូតាន​ 8-1

ថ្ងៃអាទិត្យ ទី៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:៥៨

ទិដ្ឋភាពការប្រកួត​បាល់ទាត់

ទិដ្ឋភាពការប្រកួត​បាល់ទាត់

រាជធានីភ្នំពេញ​ ៖ ក្រុម​​បាល់​ទាត់​​​​ភ្នំពេញ​ក្រោន​​ បាន​​បំបាក់​​ក្រុម​ Yeedzin ​ ​របស់​ប្រទេស​​​ប៊ូតានឱ្យ​ចាញ់​​​​៨-១ ​សម្រាប់​​ការ​ប្រកួត​​​បើក​​ឆាក​​ដំបូង​ក្នុង​វគ្គ​​​ជម្រុះ​​វិលជុំ​​​ពូល ​ B ក្រប​ខណ្ឌ​​ AFC President’s Cup 2012 ដែល​​​ធ្វើ​ឡើង​​នៅ​​​លើ​ទីលាន​​ពហុកីឡដ្ឋាន​ជាតិ​​ កាលពី​រសៀល​ថ្ងៃទី​​៥ ឧសភា ខណៈ​​ក្រុម​Dordoi Bishkek ​របស់​​​​​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន​ ឈ្នះ​​ក្រុម​ Nepal Police​ក្នុង​លទ្ធផល​​៥-១ ។​
នៅ​ក្នុង​​តង់ទី​១​ ក្រុម​ភ្នំពេញ​ក្រោន​​​រក​បាន​៣-០​​តែប៉ុណ្ណោះ​ ។​ កីឡាករ​​​គួច សុុកុម្ភៈ ​ខ្សែ​ប្រយុទ្ធ​​​របស់​ក្រុម​ភ្នំពេញ​​ក្រោន​​ ជាអ្នក​​​រក​បាន​១គ្រាប់​​នាំមុខ​​មុន​​​ដែល​​ទាត់​​បញ្ចូលទី​​នៅនាទីទី​២០​ ​បន្ទាប់​​​មក​ត្រូវ​​កីឡាករ​​ឃឹម បូរី ​​ពាក់​អាវ​លេខ៧​  បន្ថែម​​បាន​២​​គ្រាប់​​ទៀត ​នៅនាទីទី​២៦​និងទី​៤១។​ នៅ​​ក្នុង​តង់​ទី២​ ​ក្រុម​ភ្នំពេញ​ក្រោន​​បាន​បន្ត​​គ្រប់​​គ្រង​​​ទៅលើ​​ក្រុម Yeedzin ​កាន់​តែ​​ខ្លាំង​ជាង​មុន​ ​និង​រក​​បាន​៥​គ្រាប់​​​បន្ថែម​ទៀត  ​ដោយ​កីឡាករ​​​អ៊ុក​ សុធី  ​​ពាក់​អាវ​លេខ៨ ​រួម​ចំណែក​​​រក​បាន​១គ្រាប់​​ និង​​គេដែរ ​នៅនាទីទី៥៤​ ខណៈ​កីឡាករ​​សួស ស៊ូហាណា​ ពាក់​អាវ​​លេខ​១៧​​​ រក​បាន​​១​គ្រាប់​ បន្ថែម​​​នៅ​​​​នាទីទី៦១។ ​កីឡាករ​ឆ្នើម​​​ ឃឹម​ បូរី រក​បាន​​១គ្រាប់​ទៀត នៅនាទីទី​៦៦​ បន្ទាប់​​​មក​  ពី​​រគ្រាប់​​​​​ទៀតជា​ចំណែក​របស់​​​កីឡាករ​​​សុខ ផេង​ ពាក់​អាវ​លេខ​១៩​ នៅនាទីទី​​៧៦​ និង​កីឡាករ​ហុង ផេង​ ​ពាក់​អាវ​លេខ២៥​ រក​បាន​​​នៅនាទីទី​៨៥ ។ 
ពេល​នេះ​ ក្រុម​ភ្នំពេញ​​ក្រោន​​​ និង​​ក្រុម​ Dor doi Bishkek ​រក​បាន​​​៣ពិន្ទុ​ម្នាក់​មុន​គេ​ហើយ​ និង​​នៅ​​ថ្ងៃទី៧ ​​​ឧសភា​នេះ​ ក្រុម​ភ្នំពេញក្រោន​​​​​​ បន្ត​ជួប​ក្រុម Nepal Pohice ជា​​បន្ត​​​ទៀត​ ។ ចំណែក​​​​​​ក្រុម Yeedzin ​ជួប​​ក្រុម​ Dordoi Bishkek ៕

No comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews